ព័ត៌មានជាតិ

អគ្គិភ័យ​ឆេះតូបលក់អីវ៉ាន់ នៅផ្សារសំរោងយ៉ោង គិតជាទឹកប្រាក់ខាត​​បង់​ជាង១ម៉ឺនដុល្លារ!

តាកែវ: រឿងរ៉ាវដ៏រន្ធត់មួយបានកើតឡើង ក្រោយពីកើតមានករណីអគ្គិភ័យ បង្កការឆាបឆេះតូប លក់អ៊ីវ៉ាន់នៅក្នុងផ្សារសំរោងយ៉ោង បណ្តាលឲ្យខូចខូតតូប ​បាត់បង់ទឹកបា្រក់ និងសម្ភារ:មានតម្លៃជាច្រើនទៀត។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង​២និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨​ ស្ថិតនៅផ្សារសំរោងយ៉ោង ភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកាបាទី ខេត្តតាកែវ។

ម្ចាស់តូបរងគ្រោះមានឈ្មោះ លន គឹមសែ អាយុ៥០ ស្នាក់នៅភូមិឃុំកើតហេតុ។ ចំណែកការខូចខាតរួមមាន តូបធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ៤គុណ៤ម៉ែត្រ អីវ៉ានវចាប់ហួយមានភេសជ្ជ: និងគ្រឿងចាប់ហួយ បើសរុបជាទឹកបា្រក់ ចំនួន១ម៉ឺន៥ពាន់ដុល្លារ(១៥០០០ដុល្លារ) មូលហេតុគឺបណ្តាលមកពីផ្ទុះសេ្សខ្សែភ្លើង​។ បន្ទាប់ពីទទួលបានដំណឹង សមត្ថកិច្ចបានចុះមកអន្តរាគមន៍ដោយប្រើឡានទឹក អស់មួយគ្រឿង៕

មតិយោបល់