Post News Media ព័ត៌មានជាតិ បញ្ជូនខ្លួនចោ...

បញ្ជូនខ្លួនចោរលួចយ៉ាងសកម្ម ប្រចាំខណ្ឌដង្កោទៅតុលាការ

ភ្នំពេញ: សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៨ នេះបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូចំនួន២គ្រឿង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជី ម៉ាប់អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលម្តុំចាក់អង្រែ លើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

គួររំឭកថា កាលពីថ្ងៃទី៥ខែកុម្ភ:ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុន២ចុះល្បាត នៅក្នុងមូលដ្ឋានការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក៏ប្រទះឃើញ និងមានការសង្ស័យ ទើបឃាត់ខ្លួនយកមកសួនាំទៅ ទើបដឹងថា ជនសង្ស័យ បានលួចម៉ូតូបានសម្រេចចំនួន២គ្រឿង ទី១-ម៉ាកZoomer Xពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Gk-4626និងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាC125 ស៊េរីឆ្នាំ២០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1C-4095 នៅក្នុងទឹកដីខណ្ឌដង្កោ ហើយបានប្រគល់ឲ្យមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីបន្ដតាមនីតិវិធីវិញ៕

Loading...