Post News Media ព័ត៌មានជាតិ ខ្ទេចអស់ហ្មង!...

ខ្ទេចអស់ហ្មង! ​អគ្គិភ័យ​ឆេះផ្ទះមួយខ្នង ផ្អើលទាំងយប់

រតនគិរី: គ្រោះអគ្គិភ័យដ៏កាចសាហាវមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យខូចខាតផ្ទះទាំងស្រុង និងសម្ភារ:ប្រើប្រាស់មួយចំនួន។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីថ្ងៃអង្គារ ​៦រោជ ខែមាឃ ឆ្នាំរកា នព្វ័ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦​ ខែកុម្ភ: ឆ្នាំ២០១៨ វេលាមោង​១១និង២០នាទីយប់ ស្ថិតនៅភូមិ​១ ឃុំត្រពាំងច្រេស ស្រុកកូនក្រមុំ ខេត្តរតនគិរី។​

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ទឺម សុខុម ភេទ​ប្រុស អាយុ​៥២ឆ្នាំ​ មុខរបរកសិករ រស់នៅ​ភូមិឃុំកើតហេតុច។ ចំណែកការខាតបង់ រួមមានផ្ទះ១ខ្នង ធ្វើអំពីឈើប្រកស័ង្កសី ជាប់ផ្ទាល់ដីមានទំហំ៥គុណ៨ម៉ែត្រ ​​​គោយន្តកន្ត្រៃ​១គ្រឿង​​មាស៊ីនបាញ់ស្មៅ​២គ្រឿង ​​តុមូល​២​សន្លឹក ​តុធម្មជាតិ​១០សន្លឹក ​កង់​១គ្រឿង និងសម្ភារ​ផ្ទះ បាយមួយចំនួនថែមទៀត។

ក្រោយទទួលាបានដំណឹង រថយន្តពន្លត់អគ្គីភយ័របស់ស្រុក បានប្រើប្រាសទីកអស់​៦ពាន់លីត្រ មូលហេតុនែការឆេះគឺបណ្តាលមកពីការ​ឆ្លងចរន្តអគ្គិសនី៕

Loading...