ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពីរខ្នង ខ្ទេចទាំងស្រុង​ នៅកំពង់ធំ

កំពង់ធំ: កាលពីវេលាម៉ោង ៤ និង៣០នាទីថ្ងៃទី ៧ ខែ កុម្ភ: ឆ្នាំ ២០១៨ មានអគ្គិភ័យ២លើកផ្សេងគ្នា ករណីទី១ ឆេះផ្ទះ១ខ្នងទំហំ៧x៦ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿងជញ្ជាំងក្ដាខ្ទេចអស់ទាំងស្រុង នៅភូមិព្រៃរលាប ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពុងធំ។

ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ អ៊ូច តូ ភេទប្រុស អាយុ៤៦ឆ្នាំ ដោយសម្ភារដែលខូចខាត រួមមានប្រាក់រៀលចំនួន ១លានរៀល របស់ប្រើប្រាស់ប្រចាំថ្ងៃ និងឯកសារផ្សេងៗ ។
មូលហេតុ:ធ្វេសប្រហែសមិនបានពន្លត់ភ្លើងចង្រ្កាន រថយន្តពន្លត់មិនបានចេញប្រតិបត្តិការទេ

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនាំឲ្យមានអគ្គិភ័យនេះ បណ្ដាលមកពីម្ចាស់ផ្ទះធ្វេសប្រហែស មិនបានពន្លត់ភ្លើងចង្រ្កាន ហើយករណីនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។

អគ្គិភ័យទី២ កើតទ្បើងនៅវេលាម៉ោង៨ ក្នុងភូមិរនាម ឃុំមានជ័យ ស្រុកសណ្តាន់ បានឆេះផ្ទះ១ខ្នងទំហំ៤ x១០ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីខ្ទេចអស់ទាំងស្រុង។

ម្ចាស់រងគ្រោះ ឈ្មោះ អ៊ូ ហ៊ាង ភេទប្រុស អាយុ៣៥ឆ្នាំ ដោយសម្ភារដែលខូចខាត រួមមានឡាន១គ្រឿង ម៉ាកលុចស៊ីស៣០០ ទូរទស្សន៍២គ្រឿង ម៉ាស៊ីនអ៊ុតខោអាវ២គ្រឿង លុយរៀលចំនួន ៩លានរៀល តុបាយ១គ្រឿង កៅអី១២ មាសខ្សែដៃ៥ជី ផ្លាកទីនខ្សែដៃ៥ជី ទូកញ្ចក់១គ្រឿង ម៉ាស៊ីនcopy២គ្រឿង និងសម្ភារមួយចំនួនទៀត។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះ គឺដោយសារម្ចាស់ផ្ទះអុជដុតធូបចោល ខណ:ពុំមានអ្នកនៅផ្ទះ។ករណីឆេះខាងលើ មិនគ្រោះថ្នាក់ដល់មនុស្ស និងមិនរាលដាលដល់អ្នកជិតខាងឡើយ ដោយរថយន្តអគ្គិភ័យរបស់ស្រុកសណ្តាន់ បានចេញអន្តរាគមន៍ពន្លត់ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ស្មើ១៥ម៉ែត្រគូប៕

មតិយោបល់