ព័ត៌មានជាតិ

​ដាច់ភ្លើងតំបន់មួយចំនួន នៅស្វាយរៀង

ស្វាយរៀង: យោងតាមអគ្គិសនីស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី ៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅវេលាម៉ោង ១១ និ១០ នាទី អគ្គិសនីស្វាយរៀង សាខាកំពង់រោទិ៍ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅភូមិញ័រ ភូមិព្រៃត្រុំ និងភូមិព្រះបាក់ករ ឃុំព្រៃធំ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការភ្ជាប់ខ្សែបណ្តាញទៅភូមិភ្នំស្រូវជាបន្ទាន់ ។

អតិថិជននឹងមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២ រសៀល ៕

មតិយោបល់