Post News Media ព័ត៌មានជាតិ តូយ៉ូតាHYBRID...

តូយ៉ូតាHYBRIDស្លាកលេខភ្នំពេញ2W- 2332 បុកម៉ូតូស្លាប់បុរសម្នាក់ នៅស្រុកព្រះស្តេច..

ព្រៃវែង: លោកអធិការស្រុកព្រះស្តេច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃអង្គារ៍ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៧៥-៧៦ ក្នុងភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក TOYOTA HYBRID ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2W 2332 បើកដោយជនមិនស្គាល់ឈ្មោះ(គេចបាត់) បើកក្នុងទិសដៅពីលិចទៅកើត បញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CA 5702 ជិះដោយឈ្មោះ វ៉ា សុន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិចែងម៉ែង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្នសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រំចេក៕

Loading...