ព័ត៌មានជាតិ

ព្រលឹមមិនទាន់ អគ្គិភ័យឆេះផ្ទះមន្រ្តីអាវុធហត្ថ នៅកោះកុង!

​​​កោះកុង: កាលពី​វេលាម៉ោង១០និង៥០នាទីព្រឹក ​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ មានគ្រោះអគ្គិភ័យបង្កការឆាបឆេះ ​ផ្ទះមួយខ្នង បណ្តាលឲ្យខូចបន្តិចបន្ទូច បន្ទាប់ពីការអន្តរាគមន៍ទាន់ពេលវេលា ហើយករណីនេះកើតឡើង ​នៅចំណុចភូមិស្រែអំបិល ឃុំស្រែអំបិល​ ស្រុក​ស្រែអំបិល ខេត្តកោះកុង។

​ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ គួង​ ស៊ុនលី ភេទប្រុស​ អាយុ៤៨ឆ្នាំ ជាមន្រ្តីអាវុធហត្ថ​ បណ្តាលឲ្យឆេះខូចខាត តិចតួច​ ដោយកម្លាំងអធិការដ្ខាននគរបាល​​ស្រុក​ ដឹកនាំដោយលោក​វរសេនីយ៍​ឯក​ ម៉ា​ ទី​ អធិការ​​រួមកម្លាំង ២០នាក់ ទាំងកម្លាំងប៉ុស្តិ៍ស្រែអំបិល ​បានប្រើរថយន្តពន្លត់អគ្គីភ័យនគរបាលស្រុក បាញ់ពន្លត់ទាំងស្រុង​ ប្រើអស់ឡានទឹក២គ្រឿង។ មូលហេតុនៃការឆេះគឺ ទុស្សេខ្សែភ្លើង​​៕

មតិយោបល់