ព័ត៌មានជាតិ

មិនទាន់គ្រប់អាយុនិងគ្មានប័ណ្ណបើកបរ បើកឡានទៅរៀន ជ្រុលទៅបុកម៉ូតូ របួសធ្ងន់២នាក់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កដោយយុវសិស្សអាយុ១៦ឆ្នាំម្នាក់ គ្មានបណ្ណ័បើកបរ និងមិនទាន់គ្រប់អាយុឲ្យបើកបររថយន្តផងនោះ បានបើកបររថយន្តគ្រឿងទៅបុកម៉ូតូរបស់កម្មករសំណង់ ដែលចេញពីធ្វើការជិះឌុបគ្នា២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ហើយត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង៥០នាទីថ្ងៃត្រង់ ទី០៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅតាមផ្លូវបេតុ បុរីគុជអាស៊ី។

យុវជនមានឈ្មោះ សុត ហ៊ុយសែ អាយុ១៦ឆ្នាំ រៀននៅសាលាជីវិត បើករថយន្តម៉ាក កូរ៉ូឡា ពាក់ស្លាកលេខ ព្រះសីហន2A 1807 លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកប៉ះម៉ូតូ ពាក់ស្លាកលេខ កណ្តាល1B 5517 របស់កម្មករសំណង់ បណ្តាលឲ្យរងរបួសតែម្តង។

ភ្លាមៗនោះសមត្ថកិច្ចបាននាំយកវត្ថុតាងនិងអ្នកបើកបរវយ័ក្មេង ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់