ព័ត៌មានជាតិ

សមត្ថកិច្ចចុះបិទទីតាំងអាជីវកម្មខារ៉ាអូខេ គ្រួសារ យីហោឌឹបបែលយូ បង្កសម្លេងរំខាន!

​ភ្នំពេញ: គណ:បញ្ជាការឯកភាពខណ្ឌសែនសុខ ដោយមានការអនុញ្ញាតពីលោក ម៉ូវ ម៉ានិត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៨ និងលោក ហោ វាសនា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យបិទទីតាំងអាជីវកម្មខារ៉ាអូខេ គ្រួសារយីហោ ឌឹបបែលយូ ដែលមានម្ចាស់ឈ្មោះ ឡុង សំណាង ស្ថិតនៅផ្ទះលេខ១៦ ផ្លូវលេខ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានបណ្តឹងពីប្រជាពលរដ្ឋរស់នៅជិតខាងក្នុងករណីបង្កសម្លេងរំខានផ្សេងៗ ហើយកន្លងមក អាជ្ញាធរខណ្ឌបានចុះពិនិត្យ និងធ្វើកំណត់ហេតុណែនាំឲ្យម្ចាស់ទីតាំងធ្វើការកែសម្រួលបញ្ហាសម្លេងរំខានចំនួន២លើករួចមកហើយ ប៉ុន្តែនៅតែមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានឡើយ។

ជាលទ្ធផលពិនិត្យឃើញថា ទីតាំងអាជីវកម្មខារ៉ាអូខេខាងលើកំពុងដំណើរការបង្កសម្លេងដដែល មានលិខិតអនុញ្ញាតប្រកបអាជីវកម្មតែផុតសុពលភាព ហើយពុំមានលិខិតអនុញ្ញាតទីតាំងប្រកបអាជីវកម្មពីសាលារាជធានីភ្នំពេញឡើយ ដូចនេះ អាជ្ញាធរខណ្ឌសែនសុខសម្រេចបិទទីតាំងអាជីវកម្មខារ៉ាអូខេខាងលើនេះតែម្តង៕

មតិយោបល់