ព័ត៌មានជាតិ

ប្រយត្ន័បងប្អូន! បាញ់កាំជ្រួចខុសបច្ចេកទេស ផ្ទុះស្លាប់ម្នាក់ និងរបួសម្នាក់!

កំពង់ចាម: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីបាញ់កាំជ្រួចខុសបច្ចេកទេស បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅម៉ោង៥ល្ងាច​ថ្ងៃទី៦ខ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ត្រូវជាបងប្អូនថ្លៃនឹងគ្នា ដោយអ្នកដែលស្លាប់មានអាយុ៥០ឆ្នាំ និងអ្នករបួសមានអាយុ២៩ឆ្នាំ ។

ចំណែកមូលហេតុ គឺបណ្តាលមកពីបាញ់កាំជ្រួចខុសបច្ចេកទេស។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់