ព័ត៌មានជាតិ

បុករត់ទៀតហើយ! រថយន្តមិនចាំម៉ាក បុកម៉ូតូសង់ របួសធ្ងន់៣នាក់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោងប្រហែល១យប់ ឈានចូលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចន្លោះបង្គោលគីឡូម៉ែត្រ២១១-២១២ ភូមិ​ណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ជិះឌុបគ្នា៣នាក់ តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនចាំម៉ាក បានមកបុកពីក្រោយម៉ូតូ​បណ្តាលឲ្យដួលរងរបួសធ្ងន់និងស្រាលទាំង៣នាក់តែម្តងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ ចំណែករថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់