Post News Media ព័ត៌មានជាតិ រថយន្តហ៊ីយ៉ាន...

រថយន្តហ៊ីយ៉ាន់ដាយ បុកម៉ូតូ​រដ្ឋបាលព្រៃឈើ ​ស្លាប់​​​យ៉ាងរន្ធត់!

ស្ទឹងត្រែង:​ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ បើកបុកម៉ូតូ ក្នុងដំណើរស្របទិសគ្នា ពីលិចទៅកើត ​បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣៥នាទី​ ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចបង្គោលគីឡូម៉ែត្រលេខ៤៧៥-476 ភូមិច្រប់ ឃុំក្បាសរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ជនរងគ្រោះមានឈ្មោះ យាវ វុឌ្ឍី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររដ្ឋបាលព្រៃឈើ ជនជាតិខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុ។
ចំណែកជបង្កឈ្មោះ ម៉ុក សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកអង្គការ ជនជាតិខ្មែរ ស្នាក់នៅ​ស្រុកអង្គរជ័យ ខេត្តកំពត​ បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខONG77-2011។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...