ព័ត៌មានជាតិ

ជាងជួសជុលរថយន្តម្នាក់ កំពុងផ្សារសាក់ស៊ីរថយន្ត បែរជាធ្លាក់ទ្រុងសង្កត់ស្លាប់មួយរំពេច

តាកែវ: មានករណីបុរសម្នាក់ជាជាងជួសជុលរថយន្ត បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីត្រូវទ្រុងរថយន្តបាក់សង្កត់ កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

អ្នកស្លាប់មានឈ្មោះ ម៉ៃ ឆន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជួសជុលរថយន្ត បានស្លាប់ខណ:ដែលកំពុងជួសជុលរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ១តោនកន្លះដើម្បីផ្សារសាក់ស៊ីរថយន្ត ដោយបានបានលើកទ្រុងឡើងដោយមានឈើកល់ពីក្រោម តែអកុសល ក៏បាក់ឈើ ធ្លាក់ទ្រុងសង្កត់បែកក្បាលស្លាប់តែម្តង។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់