Post News Media ព័ត៌មានជាតិ ភ្លើងឆេះព្រៃន...

ភ្លើងឆេះព្រៃនៅក្នុងដីឡូតិ៍មួយកន្លែង ផ្អើលយ៉ាងខ្លាំងនៅខណ្ឌចំការមន!..

ភ្នំពេញ: ករណីភ្លើងឆេះព្រៃនៅក្នុងដីឡូតិ៍មួយកន្លែងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់បងប្អូនប្រជាពលរដ្ឋ និង កម្លាំងអាជ្ញាធរមូលដ្ឋាន និង ដោយមានទាំងរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ចុះមកធ្វើការបាញ់ទឹកពន្លត់ផងដែរ ទើបធ្វើឲ្យភ្លើងរលត់ទៅបាន។ករណីភ្លើងឆេះព្រៃនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៤៥នាទីល្ងាច ថ្ងៃទី ០៧ ខែ កុម្ភ: ឆ្នាំ ២០១៨ នៅចំណុចដីឡូតិ៍គ្មានលេខមួយកន្លែង ដែលស្ថិតនៅតាមផ្លូវលេខ ១២៣ កែងនិងផ្លូវលេខ ៤៧៨ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជាធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកម្លាំងមានសម្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញមាននភ្លើងឆេះនៅក្នុងដីឡូតិ៍
ខាងលើយ៉ាងខ្លាំង ហើយក៏មានការភ្ញាល់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរខាង និង កម្លាំងមាន សមត្ថកិច្ច មូលដ្ឋានចុះទៅដល់។ភា្លមនោះ ដោយខ្លាចក្រែងរាលដាលទៅដល់ផ្ទះរបស់ពួកគាត់នោះ ក៏បាននាំគ្នាយកទុយោទឹកទៅ បាញ់ពន្លត់តែមិនបានធ្វើឲ្យភ្លើងរលត់ឡើយ និង ឆេះកាន់តែខ្លាំងឡើងៗ ទើបកម្លាំងមានសមត្ថកិច្ចបានហៅរថយន្តពន្លត់ អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ១គ្រឿងមកជួយបាញ់ពន្លត់ទើបធ្វើឲ្យភ្លើងរលត់ទៅបាន ដោយទំនងជាកើតឡើងដោយសារតែក្រុមជនអនាថា នាំគ្នាដុតឲ្យឆេះ រួចហើយរត់គេចខ្លួនបាត់អស់។
ក្នុងករណីភ្លើងឆេះព្រៃនៅក្នុងដឡូតិ៍ខាងលើនេះដែរ មិនបានឆេះរាលដាល់ទៅដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលនៅ ក្បែរខាងឡើយ ហើយនឹងបានប្រើប្រាស់ទឹកអស់ចំនួន ១គ្រឿងទើបធ្វើឲ្យភ្លើងរលត់ទៅបានផងដែរ៕

Loading...