ព័ត៌មានជាតិ

ឡិចស៊ីសRX៣៣០ ពន្លះម៉ូតូបុរសម្នាក់រងរបួសធ្ងន់!..

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៥០នាទីល្ងាច ថ្ងៃទី០៧ ខែ កុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦៣-១៦៤ ស្ថិតនៅក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តម៉ាក ឡិចស៊ីស RX៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AB-1085 បើកបរដោយឈ្មោះ យ៉ត វុទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ បើកបរ មានទីលំនៅ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញបានបុកម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយឈ្មោះ មឿន សារី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(រងរបួសធ្ងន់)។ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅឃ្លីនិកឯកជនវាលរេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូ ទៅរក្សាទុកដើម្បីធ្វើការដោះស្រាយបន្ត៕

មតិយោបល់