Post News Media ព័ត៌មានជាតិ សាច់ជ្រូកប្រហ...

សាច់ជ្រូកប្រហិតនាំចូលពីថៃខុសច្បាប់ ដែលដឹកតាមរថយន្តក្រុង៤គ្រឿងជាប់អន្ទាក់ប៉េអឹម..

បន្ទាយមានជ័យ: កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តក្រុងដឹកអ្នកដំណើរចំនួន៤គ្រឿង ផ្ទុកទំនិញនាំចូលដោយខុសច្បាប់មិនបានបង់ពន្ធ និងមិនបានឆ្លងការត្រួតពិនិត្យគុណភាព។

ការបង្ក្រាបរថយន្តក្រុងដឹកអ្នកដំណើរធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ មុខផ្សារអូរអំបិល ភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថានៅរសៀល ថ្ងៃទី៧ ខែកុម្ភ:នេះ គណ:កម្មការចម្រុះកងរាជអាវុធហត្ថ ប្រធានសាខាកាំកុងត្រូល គយក្រោមការសម្របសម្រួលដោយផ្ទាល់ពីលោក តេង សម័យ តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការឆែកឆេរត្រួកពិនិត្យរថ យន្តក្រុងទាំង៤គ្រឿងក្នុងនោះ ១-រថយន្តក្រុងក្រុងហ៊ុន ហ៊ាតុង: ចំនួន១គ្រឿង ពាក់ស្លាកលេខ3D-4143 ដឹកជញ្ជូន ៖ ប្រហិតសាច់មាន់ចំនួន ២០ការ៉ុង -ប្រហិតសាច់ត្រី ចំនួន ៧០កេស -ស្លរធុង (ស្ករក្លុយកូស) ចំនួន ៨០ធុង -ពោះវៀនជ្រូក ចំនួន៣កេះ -កាបូប ចំនួន ០៥ការ៉ុង ។២-រថយន្តក្រុងក្រុងហ៊ុន LTC : ចំនួន១គ្រឿង ពាក់ស្លាកលេខ 3C-7911 ដឹកជញ្ជូន ៖ -សារ៉ុង ចំនួន ៥៥ការ៉ុង -សាប៊ូ ចំនួន ១៣កេស -មុង ចំនួន ២២ដុំ -កន្សែង ចំនួន១៧ដុំ – អំបោស ចំនួន ២ដុំ កម្រាលចំនួន៤កេស -ទឹកក្រអូប ចំនួន៤កេស។ ៣-រថយន្តក្រុងក្រុមហ៊ុន អាស៊ីបូពារ៍: ចំនួន២គ្រឿង ពាក់ស្លាកលេខ3C-7849 ដឹកជញ្ជូន ៖-គ្រឿងផ្សំផលិតឡេរលាបស្បែក ចំនួន៧កេស -ខោ អាវ ចំនួន ៩ការ៉ុង -ឈើប្រវែង ០២ម៉ែត ចំនួន ០៦សន្លឹក -កម្រាលអាវម៉ូតូ ចំនួន ០១ដុំ -ត្រីសាលម៉ុន និងពងត្រី ចំនួន ០១កេស -ត្រីក្រឹម ចំនួន៣កេស -ខោ អាវ ចំនួន២៤ការ៉ុង -គ្រឿងកាឡៃ ចំនួន ៣កេស-នំចំនួន៣កេស។
សរុបមក រថយន្តក្រុងទាំង ២គ្រឿងនោះ មាន២គ្រឿងរបស់ក្រុមហ៊ុន បូព៌ាអាស៊ីដឹកអ្នកដំណើរ និង២គ្រឿងទៀត របស់ក្រុមហ៊ុន LTC ដឹកអ្នកដំណើរប៉ោយប៉ែត-ភ្នំពេញ៕

Loading...