ព័ត៌មានជាតិ

ភ្លើងឆេះព្រៃ រាលដាលឆេះរោងដាក់សម្ភារៈ១ខ្នងអស់ទាំងស្រុង!..

ក្រចេះ: នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី០៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចក្បាល់ក្របី ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានករណីភ្លើងឆេះរោងដាក់សម្ភារ:អស់១ខ្នង មានទំហំ៥ម៉ែត្រគុណ១២ម៉ែត្រ ប្រក់សង្ក័សី ជញ្ជាំងក្ដារ ផ្ទាល់ដីនិងរោង បណ្ដាលមកពីភ្លើងឆេះព្រៃ។
ម្ចាស់រោងឈ្មោះ លី ចាន់ថា ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ សុគន្ធ រី អាយុ២៨ឆ្នាំ។
សម្ភារ:ខូចខាតមានដូចជា៖ ធុងបាញ់ថ្នាំចំនួន៣ធុង ម៉ាស៊ីនទូក៨សេះ១គ្រឿង ឈើទុកធ្វើផ្ទះ៥ម៉ែត្រគីប ទុយោមួយចំនួន ផ្ទាំងសិលាប្រើថាមពលព្រះអាទិត្យ១គ្រឿង៕

មតិយោបល់