ព័ត៌មានជាតិ

រថយន្តFUSO បុកម៉ូតូខ្ទាតជាង៥ម៉ែត្រ របួសធ្ងន់ម្នាក់..

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តដឹកដីធន់ធំ បានបុកម៉ូតូមួយគ្រឿងដែលបើកបរដោយបុរម្នាក់ យ៉ាងពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤នឹង១០នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៨ ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ស៊េរីស្មាស់ ពណ៌ខ្មៅ ឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 1X 9444 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តដឹកដីធន់ធំមួយគ្រឿងម៉ាកFUSOពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP 2565 បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងបំណងឆ្លងផ្លូវតែចៃដន្យវ៉ាក់ជាមួយម៉ូតូជនរងគ្រោះក៏បានបុកយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូដួលខ្ទាតជាង៥ម៉ែត្ររីឯជនរងគ្រោះរងរបួសធ្ងន់ ត្រូវរយន្តសង្រ្គោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូមករក្សាទុកដើម្បី រង់ចាំខាងជំនាញចរាចរណ៍ផ្លូវគោកខណ្ឌមកធ្វើការដោះស្រាយ៕

មតិយោបល់