ព័ត៌មានជាតិ

គេចពីកោះកុងនិងកំពត! មកជួញដូរគ្រឿងញៀននៅបាត់ដំបង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដកហូតថ្នាំញៀន១០២៦,៧ក្រាម..

​បាត់ដំបង: ​លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាអនុវត្តតាមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅថ្ងៃ​ពុធ ៧​រោច ខែ​មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ​៧ ខែ កុម្ភ:ឆ្នាំ ២០១៨ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយធ្វើការឃាត់ខ្លួនជនសង័្សយចំនួន២នាក់៖
១-ឈ្មោះ សាំង សេរី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
២- ឈ្មោះលាង ជឿន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត
-ក្នុងនេះបានដកហូតថ្នាំញៀនម៉ាទឹកក ICE ចំនួន១កញ្ចប់ធំ ទម្ងន់១០២៦,៧ ក្រាម ទូរស័ព្ទដៃចំនួន២គ្រឿង (ចាស់) រថយន្តម៉ាក Lexus RX300 ចំនួន១គ្រឿង។

បច្ចុប្បន្ន ជនស័ង្សយ និងវត្ថុតាងសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់