ព័ត៌មានជាតិ

ជួបគ្រោះថ្នាក់ចរាចរណ៍គេសងលុយជាដុល្លារក្លែងក្លាយ យកមកចាយត្រូវម្ចាស់ផ្ទះសំណាក់ឌីឌី ប្តឹងប៉ូលិសចាប់!

ភ្នំពេញ: ស្ត្រីវយ័ចំណាស់២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់ ធ្វើការឃាត់ខ្លួន បន្ទាប់ពីមានម្ចាស់ផ្ទះសំណាក់មួយកន្លែងបានរាយការណ៍មកថា បានចររាចណ៍លុយក្លែងក្លាយក្នុងផ្ទះសំណាក់របស់គាត់ បង្កឲ្យមានភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះសំណាក់ឌី ឌី ផ្ទះលេខ៥៧ ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យថា ជនសង្ស័យទី១ មានឈ្មោះ ស្រីពៅ ភេទស្រី អាយុ៣៦ឆ្នាំ មុរបរលក់ផ្លែឈើនៅខេត្តកំពង់ចាម មានស្រុកកំណើត ភូមិស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាម្ចាស់លុយនិងម៉ូតូ , ទី២ មានឈ្នោះ ចាន់ សារ៉េត ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ម្តុំលូប្រាំ សង្កាត់មានជ័យ ខណ្ឌមានជ័យ។

វត្ថុតាងដកហូតរួមមាន លុយដុល្លារចំនួន៧៤០ដុល្លារ និងម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1F-3914។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បានឃើញជនសង្ស័យ២នាក់ជិះមួយគ្រឿងមកសួររកបន្ទប់ផ្ទះសំណាក់គាត់សម្រាកមួយយប់ ខណ:នោះរូបគាត់ជាម្ចាស់ផ្ទះសំណាក់បានប្រាប់ទៅជនសង្ស័យថា សូមបង់លុយមុន ស្រាប់តែជនសង្ស័យម្នាក់ក្នុងចំណោម២នាក់បានដកលុយចំនួន៥០ដុល្លារជាប្រភេទលុយក្លែងក្លាយបានហុចឲ្យរូបគាត់ស្រាប់តែពេលនោះគាត់បានពិនិត្យមើលដឹងថាលុយក្លែងក្លាយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ប៉ុន្មានថ្ងៃមុនមានបុរសម្នាក់បានមកដេកផ្ទះដំណាក់របស់គាត់បានឲ្យលុយក្លាយម្តងរួចមកហើយ។

តាមសម្តីជនសង្ស័យម្នាក់ឈ្មោះ ស្រី​ ពៅ ដែលត្រូវជាម្ចាស់លុយបានប្រាប់ឲ្យដឹងថា រយ:ពេលប៉ុន្មានថ្ងៃមុនរូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងដោយលុយក្លែងក្លាយនេះអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បានចេញសំណងមកឲ្យរូបគាត់ ហើយដោយគាត់មិនដឹងថាលុយនេះជាលុយក្លែងក្លាយនោះទេ ពេលដែលគាត់យកមកចាយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់៣ដើម្បីចាត់កាទៅតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់