ព័ត៌មានជាតិ

ក្មេងៗណាស់ ខូចអនាគតអស់!

ភ្នំពេញ: គណ:បញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះនិងពង្រឹងច្បាប់ចរាចរណ៍ដើម្បីទប់ស្កាត់បទល្មើសនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់និងដកហូតថ្នាំញៀន៤កញ្ចប់តូចនិងម៉ូតូ៣គ្រឿង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨នៅត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ទន: តេលា តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យទី១មានឈ្មោះ ឈុន​ ចិន​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ មុខ​របរ​ជាង​ឈើ​ ស្នាក់នៅ​ភូមិ​រោង​ចក្រ​ សង្កាត់​គោកឃ្លាង​ ខណ្ឌ​សែនសុខ ដកហូតម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីស្មាស់វី ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ​តាកែវ​ 1M-8031 រួមទាំងដកហូតថ្នាំញៀនមួយកញ្ចប់តូច , ទី២មានឈ្មោះ ម៉ុង​ សុខ​លីន​ ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ មុខ​របរ​នៅ​ផ្ទះ​ ស្នាក់នៅ​ភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​គោកឃ្លាង​ ខណ្ឌ​សែន​សុខ​ ដកហូតម៉ូតូមួយគ្រឿងម៉ាក ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BU-8600 រួមទាំងថ្នាំញៀន១កញ្ចប់តូច, ទី៣មានឈ្មោះ ណាត​ សុីនីត​ ភេទ​ប្រុស​ អាយុ​១៥ឆ្នាំ​ មុខ​របរ​ កម្មករ​សំណង់​ ស្នាក់នៅ​ភូមិ​ក្រាំង​អង្ក្រង​ សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​សែនសុខ​ និងទី៤មានឈ្មោះ វឿន​ ចន្រ្ទា​ ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ មុខ​របរ​កម្មករ​សំណង់​ ស្នាក់នៅ​ជា​មួយ​គ្នា​ ដកហូតម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីស្មាស់វេវ៉ូ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1I-3964 រួមទាំងថ្នាំញៀន២កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំបញ្ជូនបន្តទៅតុលាការធ្វើការចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់