Post News Media ព័ត៌មានជាតិ នៅដល់ខេត្តកណ្...

នៅដល់ខេត្តកណ្តាល មកទិញគ្រឿងញៀនដល់ចាក់អង្រែលើ ជាប់ខ្នោះសមត្ថកិច្ច!

កណ្តាល: ជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ត្រូវបាននគរបាលស្រុកស្អាងដឹកនាំដោយលោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃាត់ខ្លួនបាន បន្ទាប់ពីជនសង្សយ័ទិញគ្រឿងញៀនពីម្តុំវាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យកមកចែកចាយបន្ត ។

ហេតុការណ៍ឃាត់ខ្លួននេះនៅ ថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៧និង១០នាទី យប់ នៅចំណុច ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

​ លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាងបានឲ្យដឹងថា៖ជនសង្ស័យមានឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក ម្សៅក្រាម ពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ៩កញ្ចប់ (មធ្យម ១កញ្ចប់ ,តូច៨កញ្ចប់) និងឧបករណ៍វេចខ្ចប់ប្រើប្រាស់មួយចំនួន ។

សូមបញ្ជាក់ថា រាល់ជនសង្ស័យដែលសមត្ថកិច្ចខេត្តកណ្តាលបង្ក្រាបបានគឺជនសង្ស័យឆ្លើយសារភាព ទិញយកពីវាលខ្សាច់ មកចែកចាយបន្ត៕

Loading...