Post News Media ព័ត៌មានជាតិ ពុទ្ធោ! អង្គុ...

ពុទ្ធោ! អង្គុយលើម៉ូតូសោះ ត្រូវរថយន្តកិនខ្ទេចប្រអប់ជើង!

​ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីបុរសម្នាក់អង្គុយលេងលើម៉ូតូ ត្រូវបានរថយន្តកិនចំប្រអប់ជើងបណ្តាលឲ្យរបួសធ្ងន់ ។

ករណីនេះកើតឡើងនៅម៉ោងប្រហែល៦ល្ងាច ថ្ងៃ​ទី​៧ ខែ​កុម្ភ:​ ឆ្នាំ​២០១៨​ នៅ​ផ្លូវ​៧មករា​ ខាង​ក្រោយ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយ​រថយន្ត​កូរ៉េ​ដឹក​ទំនិញមួយគ្រឿង​ម៉ាក​KIA ពណ៌ខៀវ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 2A-1690 បើកបរ​ដោយ​ឈ្មោះ​ ឈាន​ អៀម​ ភេទ​ប្រុស​ អាយុ​ ២៨ឆ្នាំ​ មុខរបរ​ជាងដែក​ មានទីលំនៅ​ភូមិ​៦​ សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ​ ពី​លិច​ទៅ​កើត​ ដល់ចំណុចខាងលើ​ បាន​កិន​ប្រអប់​ជើងជនរងគ្រោះឈ្មោះ​ អ៊ុក​ ផាន​ ភេទ​ប្រុស​ អាយុ​៦៣ឆ្នាំ​ ដែល​គាត់​កំពុង​អង្គុយ​លើ​ម៉ូតូ​ បណ្ដាល​ឲ្យ​រងរបួស​ បែក​ប្រអប់​ជើង​ខាង​ស្តាំ​ធ្ងន់ធ្ងរតែម្តង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

Loading...