Post News Media ព័ត៌មានជាតិ លឿនប៉ះលឿន រថយ...

លឿនប៉ះលឿន រថយន្តយក្ស៣គ្រឿង បុកបន្តកន្ទុយគ្នា ផ្អើលទាំងយប់!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយពីរថយន្ត២គ្រឿងបុកគ្នា រួចខ្ទេតទៅបុករថយន្តមួយគឿងទៀត បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងរថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ភូមិត្រាំ សង្កាត់រការក្នុង ស្រុកដូនកែវ ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ទួន សានេន ភេទបុ្រស អាយុ៤១ឆ្នាាំបាក់(ស្មងជើងខាងស្តាំ) ស្នាក់នៅភូ​មិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ កាប៊ីនស ទុ្រងខៀវ​ស្លាកលេខភ្នំពេញ 3C-0729

និងម្ចាស់រថយន្តនីសាន់ ពណ៌ស្លាទុំ​ ស្លាកលេខ3C-9112 មិនស្គាល់ឈ្មោះ រត់គេចខ្លួនបាត់។​ ចំណែកឈ្មោះ សែម តាំង ភេទប្រុស​ អាយុ៤៩ឆ្នាំ(ពុំរងរបួស) បើករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ទ្រុងខៀវ ស្លាកលេខភ្នំពេញ3A-0147។

មុនពេលកើតហេតុរថយន្តនីសាន់ បានបុករះរថយន្តហ៊ីយ៉ាន់ដាយ ​​ក្នុងដំណើរស្របទិសគ្នា បង្ករបួសដល់ម្ចាស់រថយន្ត រួចខ្ទាតទៅបុករថយន្តហ៊ីយ៉ាន់ដាយមួយទៀត តែមិនបណ្តាលឲ្យរងរបួសនោះទេ មូលហេតុគឺរថយន្តទាំង៣គ្រឿង បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយករថយន្តទាំង៣គឿង មករក្សាទុកនូវអធិាការដ្ឋានគរបាលស្រុក ដើម្បីដោះសា្រយបន្តតាមផ្លូវច្បាប់។ ចំណែកអ្នករងរបួសបញ្ជូនទៅមន្ទីរពេទ្យខេត្ត៕

Loading...