Post News Media ព័ត៌មានជាតិ សមត្ថកិច្ចចម្...

សមត្ថកិច្ចចម្រុះ បញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ៣ នាក់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ

ភ្នំពេញ: កម្លាំចម្រុះជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុល ឈានដល់ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣ នាក់ ដកហូតបានក្រាមពណ៌សថ្លាចំនួន៧កញ្ចប់តូច។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចក្រុម១៤ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ ទី១.ឈ្មោះ សារ៉ាត ផូរ៉ាកភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ផ្ទះទួលដើមពោធិ ក្រុម៤ ភូមិទួលសំពៅ សង្កាត់ ទួលសងែ្ក១ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ (ជួញដូរ) ទី២.ឈ្មោះ កែវ វិច្ឆកា ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរមានទីលំនៅផ្ទះ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់ ) និងទី៣.ឈ្មោះ ជិន សារ៉ាវី ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅផ្ទះជួល ភូមិរន្ទះបាញ់ សងា្កត់បឹងកក់១ ខណ្ឧទួលគោក មុខខរបរ មិនពិតប្រាកដ (ប្រើប្រាស់)។

ចំពោះសម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន០៧ កញ្ចប់ តូច ម៉ូតូចំនួន ១គ្រឿង ម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរី២០០៨ ឡើង២០១៥ លេខតួរ៨២៩៣៦១២ លេខម៉ាស៊ីន៨២៩៣៦១២ ពាក់សា្លកលេខកណ្តាល 1K-8046 ។

ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងជំនាញប៉ុស្តិ៍ និងខណ្ឌឬស្សីកែវ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាកុលនៅចំណុចខាងលើ ស្រាប់តែមានជនសង្ស័យចំនួន៣នាក់ខាងជិះម៉ូតូមួយគ្រឿងខាងលើ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ជិះមកដល់ចំណុចខាងលើ សមត្ថកិច្ចឃើញ ក៏មានការសង្ស័យ ទើបហៅជនសង្ស័យឲ្យឈប់ រួចត្រួតពិនិត្យ និងឆែកឆេរកឃើញក្រាមពណ៌សថ្លា ចំនួន៧កញ្ចប់តូច ហើយក៏ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ព្រមទាំងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍ទួលសង្កែទី១ និងបញ្ជូនបន្តទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ យកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Loading...