Post News Media ព័ត៌មានជាតិ ឃើញផឹកស្រវឹងជ...

ឃើញផឹកស្រវឹងជាប្រចាំ ស្រាប់តែប្រទះឃើញសពផ្កាប់មុខក្នុងទឹកប្រឡាយ..

កណ្តាល: បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋចេញពីធ្វើការរោងចក្រវិញ ប្រទះឃើញលង់ទឹកស្លាប់ នៅក្នុងប្រឡាយផ្កាប់មុខក្នុងទឹក ចម្ងាយពីផ្លូវជាតិលេខ១ ប្រហែល៣៥០ម៉ែត្រ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល នៅចំណុចភូមិ ព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលស្រុកកៀនស្វាយឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផៃ ផន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែក តាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងទៀតថា កន្លងមកជនរងគ្រោះបានផឹកស្រាស្រវឹងជាប្រចាំមិនដែលលោះថ្ងៃម្តងណាទេ លុះដល់ថ្ងៃខែឆ្នាំនិងពេលវេលាម៉ោងដូចខាងលើ ស្រាប់តែប្រជាពលរដ្ឋបានចេញពីធ្វើការរោងចក្រក៏បានប្រទះឃើញជនរងគ្រោះ លង់ទឹកនៅក្នុងប្រឡាយផ្កាប់មុខក្នុងទឹក ចំងាយពីផ្លូវជាតិលេខ១ ប្រហែល៣៥០ម៉ែត្រ ឃើញដូចច្នេះក៏នាំគ្នាឆោឡោផ្អើលនៅក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល រួចក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញស្រុក អាជ្ញាធរភូមិឃុំ និងពេទ្យប្រចាំមណ្ឌលសុខភាពឃុំសំរោងធំ ចុះពិនិត្យសាកសពមិនមានស្លាកស្នាមអ្វីទេ និងបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយលង់ទឹកពិតប្រាកដមែន ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...