ព័ត៌មានជាតិ

អាសូរ! បុរសជាយោធាម្នាក់ ​ជិះម៉ូតូដួលបាក់.ក ស្លាប់យ៉ាងរន្ធត់

ព្រះវិហារ: លោក រួន​ យ៉េត អធិការនគរបាលស្រុកជាំក្សាន្ត បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើង ដោយបរុសយោធាម្នាក់ជិះម៉ូតូហុងដាឌ្រីម ​​បណ្តាលឲ្យដួលបាក់.កស្លាប់យ៉ាងរន្ធត់។​

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីល្ងាច ស្ថិតនៅចំណុចភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះមានឈ្មោះ សំ សួម ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរយោធា ​កងពលលេខ៩ ស្នាក់នៅភូមិសែនរុងរឿង ឃុំក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់