ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទហិង្សារដោយចេតនា !

ភ្នំពេញ: កាលពីថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ១១និង៣០នាទី ត្រង់ចំណុចផ្ទះលេខ០៨E0 ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីហិង្សារមួយបានកើតឡើង ដោយសមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់យកមកសាកសួរ។

ជនសង្ស័យឈ្មោះ ពេជ្រ និមល ភេទប្រុស អាយុ៣១ឆ្នាំ ​មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ប៊ុត ផល្លីន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដកហូតបាន កូនសោរសូឡិចចំនួន១, មេសោរសូឡិចចំនួន១ ។

មុនពេលកើតហេតុ កាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី ជនរងគ្រោះឈ្មោះ ប៊ុត ផល្លីន ភេទ ស្រី អាយុ៥៤ឆ្នាំ (ត្រូវជាម្តាយក្មេករបស់ជនសង្ស័យ) ជាមួយកូនស្រីឈ្មោះ នួន ចាន់ផាណា អាយុ៣០ឆ្នាំ (ត្រូវជា ប្រពន្ធរបស់ជនសង្ស័យ) និងចៅ ស្រីឈ្មោះ ពេជ្រ អមរាមានលាភ អាយុ២ឆ្នាំ (ត្រូវជាកូនស្រីបង្កើតរបស់ ជនសង្ស័យ) កំពុងតែនៅផ្ទះលេខ០៨E0 ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យឈ្មោះ ពេជ្រ និមល ភេទប្រុស អាយុ៣១ឆ្នាំ (ត្រូវជាកូនប្រសាររបស់ជនរងគ្រោះ) បានមក ដល់ផ្ទះខាងលើ ហើយជនរងគ្រោះក៏បានបើកទ្វារផ្ទះឲ្យជនសង្ស័យដើរចូលក្នុងផ្ទះ រួចជនសង្ស័យក៏បាន និយាយគ្នាជាមួយឈ្មោះ នួន ចាន់ផាណា ដើម្បីយកកូនស្រីឈ្មោះ ពេជ្រ អមរាមានលាភ ទៅមើលថែ តែ ជនរងគ្រោះ និងឈ្មោះ នួន ចាន់ផាណា មិនយល់ព្រមឲ្យយកទៅជាមួយទេ ។ បន្ទាប់មកក៏បានទាស់ពាក្យ សម្ដីគ្នាជាមួយ ជនរងគ្រោះ និងឈ្មោះ នួន ចាន់ផាណា រួចជនរងគ្រោះក៏បានយកសោរសូឡិចចំនួន១ចាក់ទ្វារ ផ្ទះ ដើម្បីកុំឲ្យចេញចូលបាន ឃើញដូចនេះជនសង្ស័យក៏បានយកសោរសូឡិចចាក់ទ្វារផ្ទះថែម១ទៀត ហើយក៏បានទាស់សំដីគ្នាកាន់តែខ្លាំង ជនសង្ស័យក៏បានយកពិលឆក់ចុចគំរាមឆក់ជនរងគ្រោះ ទើបជនរងគ្រោះ បានទូរស័ព្ទរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឲ្យជួយអន្តរាគមន៍ ឃើញដូចនេះ ជនសង្ស័យក៏បានបោះពិលឆក់នោះចេញមកក្រៅផ្ទះបណ្តាលឲ្យបាត់ពិលឆក់នោះ ហើយសមត្ថកិច្ចយើងក៏ បានចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង កូនសោរសូឡិចចំនួន១,មេសោរសូឡិច ចំនួន១ ដើម្បីយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ។

នៅពេលជនរងគ្រោះជិះម៉ូតូជាមួយ សមត្ថកិច្ច ដើម្បីបំភ្លឺរឿងហេតុខាងលើ ក៏ត្រូវជនសង្ស័យបានប្រតាយប្រតប់គ្នាជាមួយ ជនរងគ្រោះម្តងទៀត ដោយ បានទាញជនរងគ្រោះបណ្តាលឲ្យធ្លាក់ពីលើម៉ូតូ នៅខាងមុខផ្ទះកើតហេតុខាងលើ ហើយសមត្ថកិច្ចក៏បាន ឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់តែម្តង រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ផងដែរ៕

//youtu.be/pGakHp1kMvs

មតិយោបល់