ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ក្រុមចម្រុះដឹកនាំដោយអាមេរិក សម្លាប់កងកម្លាំងគាំទ្ររដ្ឋាភិបាល នៅស៊ីរី យ៉ាងតិច ១០០ នាក់

ស៊ីរី: ​ទីបញ្ជាការដ្ឋាន​យោធា​អា​មេ​រិ​ក Centcom បានប្រកាសថា កងកម្លាំងចម្រុះដឹកនាំដោយអាមេរិក នៅក្នុងប្រទេសស៊ីរី បានបើកការបាញ់ប្រហារទៅលើកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរី ក្នុងគោលបំណងការពារទីបញ្ជាការកងទ័ពប្រជាធិបតេយ្យស៊ីរី នៅក្បែរទន្លេ Euphrates។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។

តាមប្រភពព័ត៌មាន ABC បានឲ្យដឹងថា កងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីយ៉ាងតិច ១០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ហើយមកទល់ពេលនេះ រដ្ឋាភិបាលក្រុងដាម៉ាស នៅមិនទាន់មានប្រតិកម្ម ទាក់ទងនឹងការវាយប្រហារនេះ នៅទ្បើយទេ។

យ៉ាងណាមិញទីបញ្ជាការដ្ឋាន​យោធា​អា​មេ​រិ​ក បានបញ្ជាក់ថា កងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរី គឺជាអ្នកផ្តួចផ្តើមការវាយប្រហារ ដោយមិនសមហេតុ ប្រឆាំងនឹងទីបញ្ជាការកងទ័ពប្រជាធិបតេយ្យស៊ីរី។

ខណ:មន្ទីរបញ្ចកោណ ត្រូវបានគេដឹងថា បានផ្តល់អាវុធដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរី ជាមួយការលើកទ្បើងនាពេលថ្មីៗនេះថា អាវុធទាំងនេះ គឺយកមកប្រើប្រាស់ ដើម្បីដណ្ដើមយកទីក្រុង Raqqa របស់ស៊ីរីមកវិញពីសកម្មប្រយុទ្ធដាស៕

មតិយោបល់