ព័ត៌មានជាតិ

រថយន្តស្លាកលេខ រាជការ ១៣៥១ ថយចេញពីហាងផឹកស៊ី ត្រូវម៉ូតូបុកបណ្តាលឲ្យយុវជនម្នាក់ស្លាប់មួយរំពេច!

សៀមរាប: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងម៉ូតូមួយគ្រឿង បានបុកជាមួយរថយន្ត ពណ៌​ស ពាក់​ស្លាក​រាជការ​ ១៣៥១ ដែលថយចេញពីហាងផឹកស៊ីមិនមើលមុខក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនវ័យ២០ឆ្នាំម្នាក់ជាអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗយ៉ាងរន្ធត់។

ករណីនេះកើតឡើងនៅម៉ោង៩យប់ ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុងសៀមរាប ​ខេត្តសៀមរាប។

ក្រោយកើតហេតុហើយនោះ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចណ៍ជំនាញខេត្ត ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់