Post News Media ព័ត៌មានជាតិ គួរប្រុងប្រយ័...

គួរប្រុងប្រយ័ត្ន! ទុស្សេខ្សែភ្លើង ​ឆេះតូប២​ខ្នងខូចខាតទាំងស្រុង នៅព្រះវិហារ​

ព្រះវិហារ: មានករណីអគ្គិភ័យមួយបានឆាបឆេះ តូបអីវ៉ាន់ចាប់ហួយ២ខ្នង បង្កការខូចខាតទាំងស្រុង។ ​​កាលពី​កាលពីថ្ងៃទីពុធ ​៧រោជ ខែមេឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ​វេលាម៉ោង​​៩​និង​១៥​​នាទី​យប់ ​ថ្ងៃទី​​៧ ​ខែ​កុ​ម្ភ: ​ឆ្នាំ​២០១៨ នៅត្រង់​ភូមិ​ត្បែង​ ឃុំ​ចំរើន​ ស្រុកសង្គម​ថ្មី ខេត្តព្រះវិហារ​។

​ម្ចាស់​តូប​រងគ្រោះ​​ទី​១​​ឈ្មោះ ​ជាង​ ទ្រី​ ខូចខាតតូប​​ទំហំ​​១០​​​គុណ​​៤​ម៉ែត្រ​ និង​​ទី​២​​ឈ្មោះ​ សុតា​ ខូចខាតអស់​​ទំហំ ​៨គុណ៥​ម៉ែត្រ ​​​មូលហេតុនៃការឆេះគឺ បណ្តាលមកពី​ទុស្សេខ្សែភ្លើង​៕

Loading...