ព័ត៌មានជាតិ

ជួយShare រកសាច់ញាតិគាត់ផង! …. ផ្អើលយ៉ាងខ្លាំងពេញផ្សារសាំហាន់

ភ្នំពេញ: យុវតីម្នាក់សង្ស័យត្រូវថ្នាំរបស់ជនខិលខូច សួរមិនសូវមាត់ក ត្រូវបានរ៉ឺម៉កកង់បីមួយគ្រឿងដឹកមកទុកចោលនៅមុខផ្សារសាំហាន់ហើយបើកចេញទៅបាត់។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចក្នុងផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យុវតីនេះមានវ័យប្រហែល២២ឆ្នាំ ដោយដៃរបស់នាងឱបតុក្តតាខ្លាឃ្មុំ ពណ៌ផ្កាឈូកនោះ បានសរសេរដាក់ក្រដាសថា ឈ្មោះ ថាន គន្ធា ហៅ ស្រី នីត ស្នាក់នៅភូមិជ្រេស ឃុំជ្រេស មិនដឹងស្រុកអ្វី ខេត្តអ្វីនោះទេ មានឪពុកឈ្មោះថាន និងម្តាយឈ្មោះ នួន។

ប្រភពព័ត៌មានពីសន្តិសុខផ្សារសាំហាន់ម្នាក់បានឲ្យដឹងថានៅ មុនពេលកើតហេតុការណ៍ភ្ញាក់ផ្អើលនេះ គាត់បានឃើញមានគេដឹកនាងតាមរ៉ឺម៉កកង់បីមកទុកចោលនៅមុខផ្សារសាំហាន់តាំងពីវេលាម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃដដែល ហើយរូបគាត់ក៏មិនបានចាប់អារម្មណ៍ទៅរ៉ឺម៉កកង់បីនោះដែរ ក្រោយពីទុកនាងនៅមុខផ្សារសាំហាន់ហើយរ៉ឺម៉កក៏ចាកចេញបាត់រួចនាងក៏ដើចូលផ្សារម្តងឈរម្តងអង្គុយនៅខាងមុខតូបអាជីវកក្នុងផ្សារហើយទោះបីគាត់ខំសួរទៅកាន់នាងយ៉ាងណាក៏មិនបានចម្លើយពីនាងនោះទេមិនថានាងមានរឿងអ្វីឡើយ។

ប្រភពពីប្រជាពលរដ្ឋផ្សេងទៀតសង្ស័យថានាងអាចត្រូវថ្នាំពីសំណាក់ជនខិលខូចទើបបានជានាងមានអាការ:មិនសូវមាត់មិនសូវកដូច្នេះ។

ទោះជាយ៉ាងក្នុងករណីនេះមិនមាននណាម្នាក់អះអាងថាយុវតីខាងលើថាបណ្តាលមកពីមូលហេតុអ្វីឲ្យប្រាកដនៅឡើយទេ។

ក្រោយពេលកើតហេតុយុវតីខាងលើត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១នាំមកសួរនាំនៅរង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅវិញ៕

មតិយោបល់