Post News Media ព័ត៌មានជាតិ អាណិតណាស់! ស្...

អាណិតណាស់! ស្ត្រីម្នាក់ ដងទឹកឲ្យគោផឹក ស្រាប់តែស្កន់ជាន់រើឡើងធ្លាក់ទឹកលង់ស្លាប់មួយប៉ប្រិចភ្នែក!

សៀមរាប: មានករណីស្ត្រីម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលជំងឺរើឡើង ពេលដែលចុះទៅដងទឹកឲ្យគោផឹក។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២ថ្ងៃត្រង់ ទី៨ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិតាលាវ​ ឃុំតាសោម​ ស្រុកអង្គរជុំ ខេត្តសៀមរាប។

សពជនរងគ្រោះមានឈ្មោះ ឃុន មាន់ ភេទស្រី អាយុ៤២​ឆ្មាំ ស្នាក់នៅភូមិកើតហេតុខាងលើជាមួយបងស្រី ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅដងទឹកស្រះដើម្បីឲ្យគោផឹក នៅខាងកើតភូមិចម្ងាយប្រមាណ៣០០ម៉ែត្រ ខណ:នោះស្រាប់តែជំងឺស្កន់ជាន់ប្រចាំកាយយូរមកហើយ បានរើឡើង ក៏បណ្តាលឲ្យធ្លាក់ក្នុងទឹកស្រះតែម្តង។

ក្រោយកើតហេតុ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យពិនិត្យសាកសព ឃើញថា ពិតជាលង់ទឹកស្លាប់ប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...