Post News Media ព័ត៌មានជាតិ ចៅក្រមសម្រេចឃ...

ចៅក្រមសម្រេចឃុំខ្លួន ជនសង្ស័យដែលទិញគ្រឿងញៀនបន្តមកពីវាលខ្សាច់ចាក់អង្រែលើ ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល: នៅល្ងាចថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨ លោក ងួន វុទ្ធី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ជនសង្ស័យជួញដូរគ្រឿងញៀន ដែលទិញបន្តមកពីវាលខ្សាច់ ចាក់អង្រែលើ ជិត១០កញ្ចប់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«ជួយដូរដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅ
ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨ តាមមាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនត្រូវចោទ មានឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

សូមជម្រាបថា៖ នគរបាលស្រុកស្អាងដឹកនាំដោយលោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីរូបគេបានទិញគ្រឿងញៀនពីម្តុំវាលខ្សាច់ សង្កាតចាក់អង្រែលើ ខណ្ឌមានជ័យ យកមកចែកចាយបន្ត ។

ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ៧និង១០នាទីយប់ នៅចំណុចភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

វត្ថុតាងចាប់យក៖ ម្សៅក្រាម ពណ៌ស សង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ៩កញ្ចប់ (មធ្យម១កញ្ចប់ ,តូច៨កញ្ចប់) និងឧបករណ៍វេចខ្ចប់ប្រើប្រាស់មួយចំនួន ។

សូមបញ្ជាក់ថា៖ រាល់ជនសង្ស័យដែលសមត្ថកិច្ចខេត្តកណ្តាលបង្ក្រាបបានគឺជនសង្ស័យឆ្លើយសារភាព ទិញយកពីវាលខ្សាច់ មកចែកចាយបន្ត៕

Loading...