Post News Media ព័ត៌មានជាតិ ម្តាយ ថោង សារ...

ម្តាយ ថោង សារ៉ាត់ បានប្តឹងសុំស្រូបទោស នៅតុលាការក្រុងភ្នំពេញ

ភ្នំពេញ: លោក លាង សំណាត់ ចៅក្រមជំនុំជម្រះ នៅរសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨ បានបើកសវនាការលើបណ្តឹងប្តឹងសុំស្រូបទោស របស់ជនជាប់ ចោទ កែវ សារី ម្តាយជនជាប់ ចោទថោង សារ៉ាត់ ជាប់ចោទចំនួន២បទល្មើស ទី១-កាន់កាប់អាវុធខុសច្បាប់ តាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ សាលក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ កាលពីថ្ងៃទី១៥មិថុនា ឆ្នាំ២០១៥។ និង២-បទ ជំនួញឥទ្ធិពលសកម្ម តាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ ផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ កាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៦ ។

នៅក្នុងសវនាការជនជាប់ចោទស្នើសុំស្រូបទោសដោយសារតែគាត់មានជំងឺប្រចាំការត្រូវសុំចេញទៅព្យាបាល និងដើម្បីគ្រប់គ្រងអាជីវកម្ម។

ចំពោះជនត្រូវចោទប្រឈមមុខជាប់ពន្ធនាគារ៤ឆ្នាំនិង៦ខែ ក្រោយទទួលទណ្ឌកម្មជាប់ពន្ធនាគារនេះ ជនជាប់ចោទបានប្ដឹងស្រូបទោស ហេតុដូច្នេះហើយទើបតុលាការជម្រះលើ បណ្ដឹងសុំស្រូបទោស ។

ទោះជាយ៉ាងណា សំណុំរឿងនេះត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមលើបណ្តឹងសុំស្រូបទោស របស់ជនជាប់ចោទ កែវ សារី នៅរសៀលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ខាងមុខនេះ៕

Loading...