ព័ត៌មានជាតិ

បុរសជនជាតិរុស្ស៊ីម្នាក់ យកឡាមអារ.ក​សម្លាប់ខ្លួន ត្រូវប្រជាពលរដ្ឋជួយទាន់..

​ព្រះសីហនុ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរសជនជាតិរុស្ស៊ីម្នាក់ យកផ្លែឡាមអារ.កបម្រុងសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍កើតហេតុនៅវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី០៨ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភ្នំដំណាក់ស្តេចចុងអូរឈើទាល ក្នុងក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនបរទេសខាងលើមានឈ្មោះRomtonx ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិរុស្ស៊ី មុខរបរ ទេសចរណ៍ មានទីលំនៅមិនពិតប្រាកដ រងរបួសធ្ងន់។

បច្ចុប្បន្នជនរងគ្រោះកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

មតិយោបល់