Post News Media ព័ត៌មានជាតិ ស្រវឹងទៅហើយ ម...

ស្រវឹងទៅហើយ មើលទ្រូងផ្លូវលែងឃើញ! បើករថយន្តស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2I-7610 បុកខ្ទេច២កង់!

ភ្នំពេញ: បុរសវយ័ចំណាស់ម្នាក់ បើករថយន្តស៊េរីទំនើបក្នុងស្ថានភាពស្រវឹង បើកបុកក្បាលនាគចែកទ្រូវផ្លូវ បាក់អស់២កង់ បណ្តាលឲ្យរងរបួសស្រាល។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨ តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី កែងនឹងផ្លូវលេខ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសវយ័ចំណាស់ម្នាក់ បើករថយន្តមួយគ្រឿងម៉ាក ហ្វ័ររេន័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-7610 បើកបរទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូចទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់២កង់។ ចំណែករថយន្តមិនទាន់អស់ល្បឿនជ្រុលទៅមុខប្រមាណជា២០ម៉ែត្រ ខូចផ្នែកខាងមុខយ៉ាងដំណំ ទើបទៅលែងរួច រីឯម្ចាស់រថយន្តរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

Loading...