ព័ត៌មានជាតិ

នាវាទេសចរណ៍បរទេសមួយគ្រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុព្រឹកនេះ!

ព្រះសីហនុ: នៅវេលាម៉ោង៥និង២៥នាទីព្រឹកថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ មាននាវាទេសចរណ៍បរទេស១គ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។

នាវានេះដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន១,៣៤០នាក់ មកទស្សនាប្រទេសកម្ពុជារយ:ពេល១ថ្ងៃ ឆ្លងកាត់ប្រទេសវៀតណាមចូលមកកម្ពុជា រួចបន្តទៅកាន់ប្រទេសថៃ និងចេញពីកំពង់ផែក្រុងព្រះសីហនុវិញ នៅវេលាម៉ោង៣រសៀលនេះ៕

មតិយោបល់