Post News Media ព័ត៌មានជាតិ អគ្គិភ័យ​ឆេះ​...

អគ្គិភ័យ​ឆេះ​តូបលក់អីវ៉ាន់ ស្លាប់មនុស្សអស់៣នាក់ នៅឧត្តរមានជ័យ!

ឧត្តរមានជ័យ: មានករណីអគ្គីភ័យដ៏គួរមួយ​បាន​បង្កការឆាបឆេះ តូបលក់អីវ៉ាន់ចាប់ហួយ​១​កន្លែង បណ្តាលឲ្យស្លាប់មនុស្សចំនួន​៣​នាក់​យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃសុក្រ​ ៩​រោច​ ខែ​មាឃ ឆ្នាំ​រកា នព្វស័ក​ព.ស​២៥៦១ ត្រូវនឹងថ្ងៃទី​៩ ខែ កុម្ភះ ឆ្នាំ​២០១៨ វេលាម៉ោង​១២និង​៣០​នាទីរំលងអាធ្រា្រត ស្ថិតនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។

ជនរងគ្រោះទី​១​ឈ្មោះ ថង់ ហូវ ភេទ​ស្រី អាយុ​៤២​ឆ្នាំ មានជម្ងឺជាប់សសៃចង្កេះ (ត្រូវជាម្តាយ) ​ទី២​ឈ្មោះ ចាន់ លីហ្សា ភេទ​ស្រី អាយុ​១៣​ឆ្នាំ (ត្រូវជាកូនបង្កើត) និងទី​៣​ឈ្មោះ ចាន់ លីតា ភេទ​ស្រី អាយុ​៧​ឆ្នាំ (ត្រូវជាកូនបង្កើត) ជនរងគ្រោះទាំងបីនាក់រស់នៅភូមិ​កើតហេតុ​។

ចំណែកវត្ថុតាងដែលរងការខូចខាត តូបលក់អីវ៉ាន់ចាប់ហួយទំហំ​៥ម៉ែត្រគុណ៧ម៉ែត្រ និងសម្ភារ:ទ្រព្យសម្បត្តិ នៅក្នុងតូបត្រូវឆេះខូចខាតទាំងស្រុង​ មូលហេតុគឺ បណ្តាលមកពីផ្ទុះសេរខ្សែភ្លើង​។

​ករណីនេះ ក្រោយទទួលបានព័ត៏មាន ភ្លាម​ៗនោះលោកអធិការនគរបាលស្រុក បានដឹកនាំកម្លាំងចុះអន្តរាគមន៍ ពន្លត់ដោយប្រើប្រាស់ទឹកអស់​៣គ្រឿង ទើបអគ្គីភ័យរលត់ទៅវិញ​៕

Loading...