Post News Media ព័ត៌មានជាតិ ម្ចាស់មិននៅ អ...

ម្ចាស់មិននៅ អគ្គិភ័យឆេះផ្ទះមួយខ្នង ក្លាយជាផេះ!

កំពង់ធំ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយកើតមានករណីអគ្គិភ័យបង្កការឆាបឆេះផ្ទះមួយខ្នង បណ្តាលឲ្យខូចខាតទាំងស្រុង។

ករណីនេះបានកើតឡើង កាលពី​ថ្ងៃ​សុក្រ ៩រោច ខែ​មាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី​៩ ខែ​កុម្ភ: ​ឆ្នាំ ២០១៨ ​កាលពីវេលាម៉ោង៦ល្ងាច ស្ថិតនៅភូមិល្វាជោម ឃុំត្រពាំឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

​ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ លីម លាប ភេទប្រុស អាយុ៥១ឆ្នាំ​ បាត់បង់​ផ្ទះ​១ខ្នង ទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹកក្រាលក្តា។ ​ករណីឆេះខាងលើ​មិនបង្ករឲ្យ មានគ្រោះថ្នាក់ដល់មនុស្សទេ ​ចំពោះមូលហេតុ​សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ​ដោយម្ចាស់ផ្ទះមិនស្នាក់នៅផ្ទះ ចំណាកស្រុកក្រៅប្រទេសទាំងគ្រួសារ៕


Loading...