ព័ត៌មានជាតិ

មិនគួរសោះ ស្លាប់ទាំងវ័យក្មេងបែបនេះ…

កោះកុង: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីយុវជនម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ ចាន់ លី ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នករស់នៅខេត្តតាកែវ។

ក្រោយកើតហេតុហើយនោះ សមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសពបានឲ្យដឹងថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់