ព័ត៌មានជាតិ

ស្រវឹងស្រានិងបែកថ្នាំផង សម្រេចចងកសម្លាប់ខ្លួនឯង!..

កណ្តាល: បុរសម្នាក់ត្រូវបានបងប្អូនអះអាងថា ផឹកស្រាជាប្រចាំ រៀងរាល់ថ្ងៃ ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀន ឡើងលែងដឹងអ្វីទាំងអស់ បានសម្រេចចិត្តចងកសម្លាប់ខ្លួនឯង។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ០៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ១២និង៣០នាទី នៅចំណុចលើដើមអំពិលទឹកបារាំង កម្ពស់ប្រហែល៤ម៉ែត្រចងដោយខ្សែនីឡុងពណ៌ខ្មៅ នៅចុងព្រែកថ្មីក្នុងភូមិ ព្រែកតាឡៃ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ស្រ៊ុន ថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១១និង១៥នាទី ឈ្មោះ ហុង ឈុនលី ត្រូវជាឪពុកក្មេកជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះប្រាប់គាត់ថាឃើញប៉ូលិសច្រើនណាស់នៅលើថ្នល់ជាតិមកចាប់ខ្លួន និយាយរួចបានដើរចេញពីផ្ទះបាត់។ លុះដល់ម៉ោង១២និង៣០នាទីមានឈ្មោះចិន្ដា មកប្រាប់ថាជនរងគ្រោះចងកនៅលើដើមអំពិលបារាំង។ ភ្លាមនោះឪពុកក្មេកនិងអ្នកជិតខាងបាននាំគ្នាទៅដល់ក៏ឡើងកាត់ខ្សែដាក់ចុះមកក្រោមក្រែងនៅរស់ប៉ុន្តែស្លាប់បាត់ទៅហើយ។
រួចក៏បានរាយការណ៍ជូនសមត្តកិច្ចនគរបាលប៉ុស្តិ៍បន្ទាប់មក ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុកស្អាងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើការពិនិត្យសពពុំមានស្នាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ ។ ការសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារអត្តឃាតចងកប្រាកដមែន។ មិនបានពាក់ពន្ធ័បទល្មើសអ្វីឡើយ។

លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះថាផឹកស្រាជាប្រចាំ រៀងរាល់ថ្ងៃ ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀន ឡើងលែងដឹងអ្វីទាំងអស់៕

មតិយោបល់