ព័ត៌មានជាតិ

សាហាវ! រថយន្ត១បាំងកន្លះ ពន្លះរថយន្តស៊ីណាដឹកទំនិញគេចពន្ធ ក្រឡាប់ផ្ងារពោះ!

សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តរបាំងកន្លះ បានបុកជាមួយរថយន្តម៉ាក ស៊ីណាដឹកទំនិញគេចពន្ធ បណ្តាលឲ្យក្រឡាប់ផ្ងារពោះឡើងលើ ។

ហេតុ​ការណ៍នេះកើតឡើងនៅ​២​និង​២០​នាទី ឈាន​ចូល​ថ្ងៃ​ទី​៩ ខែកុម្ភ: ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៦ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ​ខេត្តសៀមរាប ។

មុន​ពេល​កើតហេតុ​ គេឃើញ​រថយន្ត​១​បាំង​កន្លះ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2K-9145 បើកបរដោយអ្នកស្រវឹង ពី​ត្បូង​ទៅ​ជើង ក្នុងល្បឿនលឿនបានបុក​ចំពាក់​កណ្តាល​ទ្វាររថយន្ត​​ស៊ី​ណា ស្លាក​លេខ ​ភ្នំពេញ​ 2AJ-3407 ដឹក​ទំនិញគេចពន្ធ ដែលបើកពី​លិច​មក​កើត បណ្តាលឲ្យបែក​កង់​ក្រោយ​ទាំង​សងខាង​ក្រឡាប់​ផ្ងា​រពោះ​ឡើង​លើតែម្តង សំណាងមិនមានអ្នកណាម្នាក់រងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់