ព័ត៌មានជាតិ

ចុម! លោកតាម្នាក់ ត្រូវកូនប្តឹងប៉ូលិសឲ្យចាប់ ថាបានចាប់រំលោភចៅស្រីខ្លួនឯង!

ភ្នំពេញ: បុរសវ័យ៥៨ឆ្នាំម្នាក់ ត្រូវកូនបង្កើតប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបន្ទាប់ពីបុរសរូបនោះចាប់រំលោភចៅស្រីខ្លួនឯងបានម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេកាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ សុខ សារី ភេទប្រុស អាយុ៥៨ឆ្នាំ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៥ឆ្នាំ ដែលតាមការអះអាងពីក្រុមគ្រួសារថានាងមានសតិមិនប្រក្រតីនោះទេ។

ប្រភពព័ត៌មានពីក្រុមគ្រួសារ បានឲ្យដឹងថា កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះនិងជនសង្ស័យត្រូវជាជីតានៅក្នុងផ្ទះតែ២នាក់ ចំណែកកូនស្រីជនសង្ស័យត្រូវជាម្តាយមីងក្មេងស្រីរងគ្រោះបានពរកូនតូចដើរទៅអង្គុយលេងផ្ទះអ្នកជិតខាង។

ប្រភពពីក្រុមគ្រួសារបានបន្តថាខណ:ពេលស្ត្រីជាកូនជនសង្ស័យត្រឡប់មកវិញក៏បានដើរចូលទៅក្នុងផ្ទះហើយចូលបន្ទប់ឪពុកជាជនសង្ស័យឃើញក្មេងស្រីត្រូវជាក្មួយដេកអាក្រាតហើយឃើញឪពុកកំពុងតែពោបពីលើចៅស្រីធ្វើសកម្មភាពរំលោភភ្លាមៗនោះរូបគាត់បានរត់ចេញពីក្នុងផ្ទះស្រែកហៅបងប្អូន២នាក់ទៀតមកជួលមើលហើយបាននាំគ្នារត់ទាំង៣នាក់ចូលទៅក្នុងបន្ទប់របស់ឪពុកដែលជាជនសង្ស័យក៏ឃើញឪពុករបស់ខ្លួនកំពុងធ្វើសកម្មភាពរំលោភដដែលហើយកូនៗទាំង៣នាក់។ ពេលឃើញបែបនេះក៏ស្រែកអង្វរឪពុកឲ្យឈប់ធ្វើសកម្មរំលោភចៅរបស់ខ្លួនទៅបន្ទាប់មកបុរសជាឪពុកបានឈប់ធ្វើសកម្មភាពរំលោភរួចបានក្រោកស្លៀកខោដើរចេញពីបន្ទប់បានឆ្លើយទៅកាន់កូនៗទាំង៣នាក់ថាកុំចេះស្រាចតែអញ។

ក្រោយពីរំលោភហើយភ្លាមៗក្មេងស្រីរងគ្រោះបានងើបចេញពីលើគ្រែទាំងអាក្រាតកាយមានឈាមហូរចេញតាមទ្វារមាសប្រឡាក់ភ្លៅ ភ្លាមៗនោះម្តាយមីងបានដឹកដៃក្មេងស្រីទៅលាងទឹកនិងស្លៀកសម្លៀកបំពាក់ឲ្យហើយមិនបាននាំក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងភ្លាមទេហើយបានខលប្រាប់ឪពុកក្មេងរងគ្រោះថាឪយើងរំលោភកូនបងឯងហើយ។
លុះព្រឹកឡើងបានកូនៗមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យលើពិតជារំលោភចៅខ្លួនឯងបានម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍ទួលសង្កែទី១ដើម្បីសាកសួរនិងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីចាតការតាមនីតិវិធី៕

មតិយោបល់