ព័ត៌មានជាតិ

ចោររហ័សដៃ!​ ​ឆក់ទូរសព្ទiphone7plus​ ជនជាតិចិន​២នាក់បានសម្រេច

ភ្នំពេញ: ជនជាតិចិនប្រុសស្រី២នាក់ ត្រូវបានចោរឆក់យក​ទូរសព្ទដៃ ម៉ាក​iphone7plus បានសម្រេចរួចគេចខ្លួន ​ដោយសុវត្ថិភាព ខណ:​ដែលជនជាតិចិនទាំង២នាក់នោះ ឈរឆែកមើលផែនទី។

ករណីនេះបានកើតឡើង ​កាលពីវេលាម៉ោង១១និងព្រឹក​៤៥​នាទីព្រឹក ថ្ងៃ​ទី៩ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅមុខសារមន្ទីរប្រវត្តិសាស្រ្តគុកទួលស្លែង ​សង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ​មុនពេលកើតហេតុ ជន​រងគ្រោះ​ បានដើរបណ្តើរគ្នាពេល ដើរជិតមកដល់សារមន្ទីរគុកទួលស្លែង ក៏បានឈប់ចុចទូរសព្ទដៃម៉ាក iphone7plus ដើម្បីឆែករកមើលផែនទី ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមិនចាំម៉ាក ធ្វើសកម្មភាពឆក់ទូរសព្ទនោះតែម្តង រួចគេចខ្លួនបាត់ស្រមោល។

សូមបញ្ជាក់ថា ភាពអសកម្មនេះតែងតែលិចឮថា ​ចោរឆក់​ជន​បរទេស ក្នុង​១​ថ្ងៃ​៣​ដង​ក៏​មាន​ដែរ ហើយ​នៅ​ទីតាំង​ខាងលើនេះជាកន្លែងសម្បូរទៅដោយ​ភ្ញៀវទេសចរណ៍ បែរជាកើត​ឡើង​ញឹកញាប់ ​នៃសកម្មភាពឆក់ទាំង​ស្ត្រី​ខ្មែរ​ទាំង​ស្ត្រី​បរទេស​​​ គោលដៅ​គឺ​ចាំ​ឆក់​ជនបរទេសតែម្តង ឲ្យ​តែ​មក​ថ្មី​មើល​នាយ​មើល​អាយ​។

ក្រោយ​កើតហេតុ ជនរងគ្រោះ​ទាំងពីនាក់បាននាំគ្នា ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីដាក់ពាក្យបណ្តឹង ក្រែងសមត្ថកិច្ចធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាតាមចាប់ជនសង្ស័យ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
//youtu.be/uFyTciIWhno

មតិយោបល់