ព័ត៌មានជាតិ

ទីតាំងលេងល្បែងខ្លាឃ្លោកដោះស្លែ នគរបាលក្រុងតាខ្មៅចុះបង្ក្រាបបានមនុស្ស៣នាក់រួមនិងវត្ថុតាងមួយចំនួនទៀត

កណ្តាល: ទាំងកណ្តាលថ្ងៃត្រង់ នគរបាលប៉ុស្តិ៍រដ្ឋបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងព្រហ្មទណ្ឌនៃអធិការក្រុងតាខ្មៅ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ ចុះប្រតិបត្តិការណ៍បង្ក្រាបទីតាំងលេងល្បែងស៊ីសងខ្លាឃ្លោក ដោះស្លែយូរមកហើយ បានមនុស្ស៣នាក់ មានមេខ្លាឃ្លោក អ្នកចាក់ និងម្ចាស់ផ្ទះ រួមនឹងវត្ថុតាងមួយចំនួនទៀត។

ហេតុការណ៍ចុះបង្ក្រាបនេះនៅថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរសៀល នៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនល្មើសទី១មានឈ្មោះ អ៊ុន ស្រុន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ លក់កាហ្វេរ ទី២ឈ្មោះ សៀក សារ៉េត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ លក់កាហ្វេ ទី៣ឈ្មោះ អ៊ឹម វី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ សន្តិសុខ អ្នកទាំង៣មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសរនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ មុនពេលចុះបង្ក្រាបលោកបានផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព បញ្ហារគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ រួចហើយ តែទីតាំងខាងលើមិនព្រមស្តាប់ ទើបនគរបាលប៉ុស្តិ៍រដ្ឋបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងព្រហ្មទណ្ឌ ចុះបង្ក្រាបទីតាំងខាងលើ ធ្វើឲ្យក្រុមអ្នកលេងល្បែងរត់យ៉ាងប្រសាច និងឃាត់ខ្លូនបានតែ៣នាក់ យកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកអធិការបានបញ្ជាក់ថា វត្ថុតាងដកហូតបាន ម៉ូតូ៣គ្រឿង គ្រាប់ខ្លាឃ្លោកចំនួន៣ថាស និងគម្រប លុយខ្មែរចំនួន១២០០០រៀល៕

មតិយោបល់