ព័ត៌មានជាតិ

ល្បីថាមានខ្មោចស្រីក្នុងសាលា! សិស្សវិទ្យាល័យសន្តិភាព ជិត១០នាក់ដួលសន្លប់ជាបន្តបន្ទាប់ ដោយសារពាក្យចចាមអារ៉ាម

ប៉ៃលិន: នៅវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីក្មេងដួលសន្លាប់ ដោយមិនដឹងមូលហេតុ សរុបរួមទាំងអស់៦នាក់ជាមនុស្សស្រី នៅចំណុចអនុវិទ្យាល័យសន្តិភាព ក្នុងភូមិអូបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្មេងដែលដួលសន្លប់ខាងលើនេះ ទី១ ឈ្មោះរឹទ្ធ សោភា ភេទស្រី អាយុ១៣ឆ្នាំ ,ទី២ឈ្មោះ ភណ្ឌ័ ស្រីពេជ្រ អាយុ១៤ឆ្នាំ ,ទី៣ឈ្មោះ ចែម ស្រី លាវ ភេទស្រី អាយុ១២ឆ្នាំ , ទី៤ឈ្មោះ ឌឿន ស្រីដែន ភេទស្រី , ទី៥ឈ្មោះ ព្រាម ផាននី ភេទស្រី អាយុ១៣ឆ្នាំ និងទី៦ឈ្មោះ ភី ចាន់ថន ភេទស្រី អាយុុ ១៣ឆ្នាំ។

តាមការសាកសួរ ក្មេងៗទាំងនោះបានប្រាប់សមត្ថកិច្ចថា ដោយសារមានពាក្យចចាមអារ៉ាម ថានៅសាលារៀនមានខ្មោចស្រីសក់វែង ពាក់អាវស សំពត់ស តែងតែមកហៅក្មេងឲ្យទៅនៅជាមួយ ជាហេតុធ្វេីឲ្យក្មេងមានការភិតភ័យតគ្នា ទេីបឲ្យមានក្មេងសន្លាប់បែបនេះ ហើយបច្ចុប្បន្នក្មេងកំពុងសម្រាកនៅមន្ទីរពេទ្យ៕

មតិយោបល់