Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្សយ័ម្នាក់ ដកហូតថ្នាំញៀន២០កញ្ចប់ និងអាវុធមួយដើម!

កណ្តាល: នគរបាលស្រុកអង្គស្នួលដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សំរាង ​ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនជាង២០កញ្ចប់តូច។

ហេតុការណ៍ឃាត់ខ្លួននេះ ប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទីព្រឹក ស្ថិតនៅចំណុចផ្ទះជនសង្ស័យភូមិត្រពាំងជ្រៅ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល​។

​ជនសង្ស័យមានឈ្មោះ ចត់ សារ៉េន ហៅរ៉េម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិ​ឃុំកើតហតុ។
ចំណែកសម្ភារ:ដកហូតបានរួមមាន​ ​ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន២០កញ្ចប់ ក្នុងនោះមធ្យម២កញ្ចប់​ ​អាវុធកែច្នៃបាញ់គ្រាប់កង់១ដើម​ ​ទូរស័ព្ចដៃ​១គ្រឿង ម៉ាកណូគាស៊ីម២ ពណ៌ខ្មៅ និងឧបករណ៍ប្រើប្រាស់វេចខ្ចប់ មួយចំនួនទៀត។

លោកអធិការបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ​ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អ ថាមានជនសង្ស័យកំពុងជួញដូរថ្នាំញៀន នៅចំណុចកើតហេតុ​ ភ្លាមៗនោះកម្លាំងជំនាញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងលើ ចុះទៅ​ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចត់ សារ៉េន ហៅរ៉េម យើងបានឆែកត្រួតពិនិត្យខ្លួនជនសង្ស័យ រកឃើញមានថ្នាំញៀន ចំនួន២០កញ្ចប់ ក្នុងនោះមធ្យម២កញ្ចប់។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀន ពីជនមិនស្គាល់ឈ្មោះ យកមកឲ្យនៅតាមផ្លូវជួនខាងកើត ភូមិជួនខាងលិចភូមិ ដើម្បីយកទៅលក់បន្ត ទិញម្តងចំនួន៤០០០០០រៀល ។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ចត់ សារ៉េន ហៅរ៉េម​ មានដីការបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល លេខ ៧៣១ដ ក.ប ច.ខ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ពីបទជួញដូរដោយខុសច្បាប់ នូវសាធាតុញៀន ចេញដោយលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល​។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

Loading...