Post News Media ព័ត៌មានជាតិ ជួយShare! ប្រ...

ជួយShare! ប្រទះឃើញសពបុរសម្នាក់ ស្លាប់ដោយសភាពហើមស្អុយមិនស្គាល់អត្តសញ្ញាណ!

ឧត្តរមានជ័យ: លោកអធិការរងស្រុកអន្លង់វែង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post Newsថា មានករណីប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ដោយមានសភាពហើមស្អុយទៅហើយ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការពិនិត្យ កាលពីព្រឹកថ្ងៃ៩ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចម្តុំចង្កេះភ្នំដងរែក ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សពជនរងគ្រោះខាងលើនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានវ័យចន្លោះពី ៥០ ទៅ៦០ឆ្នាំ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះមកធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះស្លាប់ដោយសារតែខ្យល់.គ សង្ស័យបណ្តាលមកពីហូបស្រាច្រើនពេក ហើយបច្ចុប្បន្នសមត្ថកិច្ចនិងអាជ្ញាធរមូលហេតុ កំពុងតែស្វែងរកសាច់ញាតិសពដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...