ព័ត៌មានជាតិ

​កាប់​ដើមឈើ មិនមើលប្រពន្ធ ​រលំសង្កត់ពីលើ បាត់មាត់ឈឹង!

​​ស្ទឹងត្រែង: មានករណីស្រ្តីម្នាក់ ដើមឈើរលំសង្កាត់ពីលើ បណ្តាលឲ្យសន្លប់បាត់ស្មារតី​​ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។

​ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃទី​៩ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង១២និង៣៤នាទីថ្ងៃត្រង់ ស្ថិតនៅចំណុចត្រពាំសង្កែ ភូមិស្តៅមួយ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

​ជនរងគ្រោះមានឈ្មោះ ឈឿន តី ភេទស្រី អាយុ​១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប​ មូលហេតុ ប្តីជនរងគ្រោះកាប់រំលំដើមឈើ ធ្វើចម្ការ​ទៅទើនិងដើម ឈើមួយដើមទៀត ដោយពុំធ្លាក់ដល់ដី​ ពេលនោះប្រពន្ធរបស់គាត់ដើរពីក្រោម ឈើក៏បានរអិលធ្លាក់សង្កត់ពីលើ បណ្តាលឲ្យសន្លប់ រួចប្តីនិងសាច់ញាតិដឹក ទៅសង្រោះនៅមន្ទីរពេទ្យខេត្ត៕

មតិយោបល់